Press "Enter" to skip to content

មូលហេតុដែលមហាសេដ្ឋីពិភពលោកខាងបច្ចេកវិទ្យាមិនឲ្យកូនខ្លួនប្រើ iPad

តើអ្នកដឹងទេថា ហេតុអ្វីបានជាលោក Steve Jobs ស្ថាបនិកនិងអ្នកបង្កើត ipad / iphone ដាក់កម្រិតកូនៗ 4 នាក់របស់គាត់លើការប្រើ iPad និង iPhone ហើយមិនអោយមើលអេក្រង់នៅចុងសប្តាហ៍ទេ?

ការញៀន: នៅក្នុងផលិតផលសំខាន់ៗដូចជា ល្បែងកុំព្យូទ័រ បណ្តាញសង្គមនិងឧបករណ៍វៃឆ្លាត​ ត្រូវបានបង្កប់ជាមួយនឹងបច្ចេកវិជ្ជាញៀន ដើម្បីរក្សាអ្នកប្រើប្រាស់ឱ្យចូលរួមជាមួយផលិតផលទាំងនេះអោយបានយូរអង្វែង ដូចជាពណ៌បៃតង សម្លេងដែលប៉ះពាល់ដល់អារម្មណ៍ និងការចាប់អារម្មណ៏របស់អ្នកប្រើប្រាស់វា។

ចំណាំ: ការញៀនគឺជាជំងឺ ហើយគួរតែជៀសវាង។

ជំងឺធ្លាក់ទឹកចិត្ត: នៅពេលអ្នកប្រើមានការញៀន ពួកគេចំណាយពេលច្រើនពេកជាមួយការព្យាយាម និងធ្វើរឿងដដែលដោយរំពឹងថានឹងមានអ្វីមួយមកឬដើម្បីឈ្នះអ្វីមួយ ដូចជាអ្នកប្រើខ្លះមិនអាចគេងលក់ដោយសារតែពួកគេកំពុងរង់ចាំពន្លឺពណ៌បៃតងមក ឬសម្លេងនៃអ្នកនាំសារពីបណ្តាញសង្គម ឬសម្លេងនៃការឈ្នះពីហ្គេម ពួកគេនៅតែបន្តសម្លឹងមើលអេក្រង់ស្មាតហ្វូន ឬអាយផេត។ ដូច្នេះ វាធ្វើឱ្យពួកគេអត់ងងុយដេក សូម្បីតែនៅពេលយប់ ជាមួយនឹងបញ្ហាថប់បារម្មណ៏ ឬការខ្វះខាតនៃការគេង។ វាធ្វើឱ្យខូចដល់ខួរក្បាលក្មេង និងជាពិសេសក្មេងជំទង់។

តាមការស្រាវជ្រាវ:

ការស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការធ្លាក់ទឹកចិត្តរបស់សិស្សថ្នាក់ទីប្រាំបីបានកើនឡើង 27% នៅពេលដែលពួកគេប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមញឹកញាប់។ កុមារដែលប្រើទូរស័ព្ទរបស់ពួកគេយ៉ាងហោចណាស់បីម៉ោងក្នុងមួយថ្ងៃងាយនឹងធ្វើអត្តឃាត។ ហើយការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា អត្រានៃការធ្វើអត្តឃាតរបស់ក្មេងជំទង់នៅក្នុងសហរដ្ឋអាមេរិកឥលូវនេះបានធ្វើឱ្យអត្រាឃាតកម្មកើនឡើងដោយស្មាតហ្វូនជាកម្លាំងជំរុញ។

ទំនាក់ទំនងសង្គមនិងការប្រាស្រ័យទាក់ទងតិចតួច: នៅពេលដែលអ្នកប្រើរវល់ពេកជាមួយឧបករណ៍នេះ ពួកគេបាត់បង់ការផ្តោតអារម្មណ៍រាងកាយជាមួយអ្នកដែលនៅក្បែរពួកគេ ហើយពេលខ្លះលង់នៅក្នុងពិភពនិម្មិត។

សរុបសេចក្តីទៅ យើងគួរកំណត់ពេលវេលាចំណាយលើអេក្រង់អាយផេដនិងទូរស័ព្ទដៃឆ្លាតវៃរបស់ក្មេងៗ សូម្បីតែសម្រាប់ខ្លួនយើង។ ប្រើឧបករណ៍និងបច្ចេកវិជ្ជាអោយមានប្រយោជន៍ដល់យើងទាំងអស់គ្នា។

ពាណិជ្ជកម្ម៖
© MMXIX . ធ្វើនៅកម្ពុជា . ដោយ៖ kokitree