Press "Enter" to skip to content

អ្នករចនាម៉ូតរបស់ក្រុមហ៊ុន Apple ថាយើងប្រើ iPhone ខុស

នាយកផ្នែករចនាម៉ូតរបស់ក្រុមហ៊ុន Apple លោក Jony Ive បានឲ្យដឹងថាគាត់ស្គាល់ទូរស័ព្ទ iPhone ជាងមនុស្សគ្រប់គ្នា។ ហើយនេះជាកំហុសដ៏ធំដែលគាត់និយាយថាអ្នកប្រើភាគច្រើនកំពុងធ្វើ។

លោក Jony Ive ប្រធានផ្នែករចនានៅក្រុមហ៊ុនអេបផលបាននិយាយថាយើងកំពុងប្រើប្រាស់ទូរស័ព្ទរបស់យើងច្រើនហួសប្រមាណ។

«ដូចជាឧបករណ៍ដទៃទៀតដែរ អ្នកអាចមើលឃើញថាមានការប្រើប្រាស់ដ៏អស្ចារ្យ ហើយនិងមានការប្រើខុស»។ នៅពេលដែលបានសួរទៅថាការប្រើខុសយ៉ាងដូចម្តេច គាត់បានឆ្លើយថា «ប្រហែលជាការប្រើប្រាស់មិនឈប់»។

ការសិក្សាខ្លះបង្ហាញថា ជាមធ្យមមនុស្សចំណាយ 3,3 ម៉ោងក្នុងមួយថ្ងៃនៅលើទូរស័ព្ទរបស់ពួកគេ ដោយពិនិត្យមើលរៀងរាល់ 10 នាទីសម្រាប់តាមដានប្រព័ន្ធផ្សព្វផ្សាយ សារ និងអ្វីៗផ្សេងទៀត។

ចែករំលែក៖

ពាណិជ្ជកម្ម៖
shares