Press "Enter" to skip to content

បណ្តាញសង្គមមិនប្រាកដថាជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមឡើយ

អ្វីដែលអ្នកឃើញនិងអានរាល់ថ្ងៃ រាល់ម៉ោងគឺភាគច្រើនជាអ្វីដែលអ្នកមិត្ត និងមនុស្សដែលអ្នកស្គាល់ចង់អួតបង្ហាញអ្នកប៉ុណ្ណេាះ។

អ្នកឃើញគេបង្ហាញរូបថតគេផឹកកាហ្វេថ្លៃ ញុាំអាហារឆ្ញាញ់ៗ ទៅដើរលេងកន្លែងស្អាតប្លែកៗ តែអ្នកទាំងនេាះមិនបានបង្ហាញអ្នកនូវភាពលំបាកលំបិនរបស់ពួកគេឡើយ។ ពីព្រេាះអ្វីដែលគេព្យាយាមបង្ហាញ គឺដើម្បីសម្ងែងដល់មនុស្សដែលគេស្អប់ ទាំងខ្លួនមិនមានគ្រប់គ្រាន់។

បើអ្នកឃើញមនុស្សដែលអ្នកស្គាល់បង្ហាញរូបភាពដែលគេនៅក្លិបហាត់កីឡា នេាះគ្រាន់តែជារូបភាពដែលគេថតតែម្តង ហើយគេបានចំណាយលុយដល់ទៅមួយឆ្នាំដើម្បីបង់ ហើយមិនដែលបានទៅ ដោយភាពខ្ជិលច្រអូស។ តែរូបភាពបែបនេះគឺដើម្បីបង្អួតមនុស្សគ្រប់គ្នា គេយកចិត្តដាក់នឹងកីឡានិងសុខភាព។ តែតាមការពិតមិនយ៉ាងដូចនេាះឡើយ។

នៅមានឧទាហរណ៍ជាច្រើនទៀត ដូចជា៖ គេបង្ហាញរូបភាពញុាំអាហារឆ្ងាញ់នៅភោជនីយដ្ឋានថ្លៃ នៅជាន់កប់ពពក។ ក៏ប៉ុន្តែមនុស្សទាំងនេាះខ្មាស់គេណាស់មិនដែលហ៊ានបង្ហាញឡើយថា មនុស្សជាទីស្រឡាញ់ទាំងឪពុកម្តាយមានហូបចុកមិនគ្រប់គ្រាន់និងអាហារសុខភាពគុណភាពឡើយ។

ប្រសិនបើគេបង្ហាញរូបថតគេជាមួយនឹងរថយន្តទំនើប អ្នកមិនប្រាកដជាដឹងថា នៅពីក្រោយនេាះគឺជាការសងបំណុលចងការឡើយ។

អ្វីក៏ដោយ កុំមើលតែសំបកក្រៅ មិនដឹងពីស្នូលខាងក្នុង។ បណ្តាញសង្គមមិនប្រាកដថាជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមឡើយ។ អ្វីដែលអ្នកឃើញគឺគ្រាន់តែជាអ្វីដែលគេហ៊ាននិងចង់បង្អួតបង្ហាញ ដើម្បីបំបាំងនូងការពិតដែលគេព្យាយាមលាក់បំបាំងតែប៉ុណ្នេាះ។

នៅពីក្រោមស្នាមញញឹម អាចជាភាពឈឺចាប់។ ប៉ុន្តែកំហុសឆ្គងធំរបស់មនុស្សជាតិក្នុងយុគសម័យឌីជីថល និងហ្វេសប៊ុកគឺជំរុញឲ្យមនុស្សធ្វើបែបនេះ ដោយមិនទទួលនិងបង្ហាញការពិត។

ត្រូវយល់ថា អ្នកនយោបាយ និងអ្នកទីផ្សារ មិនមែនជាអ្នកនិយាយកុហកទេ។ ពួកគេគ្រាន់តែនិយាយនិងច្រៀងនូវអ្វីដែលមនុស្សដូចជាអ្នកចង់ស្តាប់តែប៉ុណ្ណេាះ។

ដោយ៖ ថារម្យ

ពាណិជ្ជកម្ម៖
© MMXIX . ធ្វើនៅកម្ពុជា . ដោយ៖ kokitree