លក់បន្ទប់ខុនដូ ជិតផ្សារបឹងត្របែក

ជួលផ្ទះផ្លូវមុន្នីវង្ស

ក្មេងប្រុស៨ឆ្នាំរកប្រាក់ចំណូលខ្ពស់បំផុតតាមយូធូប៖ ២៦ លានដុល្លារ

ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ដែលពិនិត្យវិភាគលើប្រដាប់ប្រដាក្មេងលេង ហើយដាក់ផ្សាយនៅលើបណ្តាញយូធូបត្រូវបានទស្សនាវដ្តី Forbes ដាក់ឈ្មោះថា ជាអ្នករកចំណូលបានខ្ពស់បំផុតនៅនៅឆ្នាំ ២០១៩ ។

Ryan Kaji ដែលមាន channel ឈ្មេាះថា Ryan’s World មានអ្នកគាំទ្រចំនួន ២២,៩ លាននាក់រកចំណូលបាន ២៦ លានដុល្លារក្នុងឆ្នាំ ២០១៩ ពោលគឺកើនឡើង ៤ លានដុល្លារពីចំណូលរបស់គាត់នៅឆ្នាំ ២០១៨ នៅពេលដែលគាត់ក៏ទទួលបាន YouTuber ដែលរកចំណូលបានច្រើនជាងគេផងដែរ។

ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាអ្នករកចំណូលបានខ្ពស់បំផុតទាំង ១០ នាក់នៅលើយូធូប ដែលគ្រប់គ្រងដោយហ្គូហ្គោល បាននាំមកនូវប្រាក់ចំណូលសរុប ១៦២ លានដុល្លារនៅចន្លោះថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៨ និងថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៩ ។

អ្នករកចំណូលបានច្រើនជាងគេតាមយូធ្យូប៖
1 — Ryan Kaji, $26 million
2 — Dude Perfect, $20 million
3 — Anastasia Radzinskaya, $18 million
4 — Rhett and Link, $17.5 million
5 — Jeffree Star, $17 million
6 — Preston (Preston Arsement), $14 million
7 (joint) — PewDiePie (Felix Kjellberg, $13 million
7 (joint) — Markiplier (Mark Fischbach), $13 million
9 — DanTDM (Daniel Middleton), $12 million
10 — VanossGaming (Evan Fong), $11.5 million

Leave a Reply

Your email address will not be published. Required fields are marked *