លក់បន្ទប់ខុនដូ ជិតផ្សារបឹងត្របែក

ជួលផ្ទះផ្លូវមុន្នីវង្ស

ដឹងទេថា កោសិកាដើម (Stem Cell) ជួយអ្វីខ្លះដល់ស្បែកយើង?

ការថែរក្សាស្បែកជាមួយកោសិកាដើម (Stem Cell): តើវាជួយអ្វីខ្លះ និង មានប្រសិទិ្ធភាពដូចម្តេច?

ក៉ំទាន់អាល់គិតថា ការព្យាបាលដោយពន្លឺគឺជាវិធីបច្ចេកវិទ្យាខ្ពស់ដើម្បីឲ្យស្បែករបស់អ្នកជាសះស្បើយ ប្រសិនបើអ្នកមិនទាន់បានដឹងអំពីសារធាតុផ្សំថែរក្សាស្បែកដែលកំពុងតែពេញនិយម ហើយមើលទៅអស្ចារ្យ នោះគឺ «កោសិកាដើម» ដែលប្រែមកពីពាក្យថា Stem Cell។

គ្រូពេទ្យជំនាញខាងសើស្បែកបានងាកទៅរកការប្រើប្រាស់កោសិកាដើម ដើម្បីប្រឆាំងនឹងស្នាមជ្រួញ និងធ្វើឱ្យស្បែកមានការផ្លាស់ប្តូរប្រសើរឡើងជាមួយនឹងរូបរាងទាំងមូល។

ជាការពិត អ្នកស្តាប់មិនច្រលំទេ។ កោសិកាដើមគឺជាកោសិកាតែមួយដែលត្រូវបានប្រើក្នុងការស្រាវជ្រាវវេជ្ជសាស្រ្ត ប្រកបដោយភាពច្នៃប្រឌិត ដើម្បីព្យាបាលជម្ងឺវង្វេងវង្វាន់ និងប្រភេទមហារីកមួយចំនួន។

ឥឡូវនេះត្រូវបានលក់ចេញជាទម្រង់ជាគ្រីម ជាសេរ៉ូម និងផលិតផលថែរក្សាស្បែកដទៃទៀត។ លើកលែងតែមានភាពខុសគ្នាធំមួយនៅទីនេះ៖ កោសិកាដើមទាំងនេះច្រើនតែកើតចេញពីរុក្ខជាតិ (ឬសត្វម្តងម្កាល)។

ទោះយ៉ាងណាក៏ដោយ ពួកគេធ្វើការស្រដៀងនឹងកោសិកាដើមរបស់មនុស្ស ហើយអាចផ្តល់អត្ថប្រយោជន៍ប្រឆាំងនឹងភាពចាស់សម្រាប់ស្បែករបស់អ្នក។

នៅស្រុកខ្មែរ អ្នកអាចរកទិញផលិតផលរក្សាសម្រស់ដែលផលិតចេញពីកោសិកាដើម ម៉ាក Bellmona (ផលិតផលកូរ៉េ) នៅ៖ Madam Shop Cambodia

តើកោសិកាដើមមានអ្វីខ្លះ និង ប្រព្រឹត្តទៅយ៉ាងដូចម្តេច?

កោសិកាដើមរបស់មនុស្សគឺមានតែមួយគត់ ដោយសារតែសមត្ថភាពក្នុងការបែងចែក។ នៅក្នុងសរីរាង្គជាក់លាក់ ពួកគេថែមទាំងអាចក្លាយជាអ្នកជំនាញក្នុងការជួសជុលនិងជំនួសជាលិកាដែលខូច។

វេជ្ជបណ្ឌិត Sejal Shah ដែលជាគ្រូពេទ្យឯកទេសរោគសើស្បែកនិងជា RealSelf contributor នៅទីក្រុងញូវយ៉ក បានពន្យល់ថា “កោសិកាដើមកំពុងបែងចែកកោសិកាក្នុងខ្លួនយ៉ាងឆាប់រហ័ស ដែលមានសមត្ថភាពបង្កើតកោសិកាដើមច្រើន ឬក្លាយជាកោសិកាប្រភេទផ្សេងទៀត ដែលមានមុខងារពិសេសជាងនេះ” ។

គាត់បន្ថែមទៀតថា កោសិកាដើមរុក្ខជាតិមានមុខងារស្រដៀងគ្នា។

វេជ្ជបណ្ឌិត Michele Green ជាគ្រូពេទ្យជំនាញខាងរោគសើស្បែកនិង RealSelf contributor នៅទីក្រុងញូវយ៉កក៏បានបញ្ជាក់ផងដែរថា ទាំងកោសិកាដើមរុក្ខជាតិ និងកោសិកាដើមរបស់មនុស្សមានផ្ទុកនូវប្រូតេអ៊ីននិងអាស៊ីតអាមីណូ។

នាងនិយាយទៀតថា “ទាំងនេះគឺជាសញ្ញាបង្ហាញថាកោសិការបស់រាងកាយមានភាពស្រស់ថ្លា ហើយនឹងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ” ។

ហេតុអ្វីបានជាអ្នកឃើញកោសិកាដើមនៅក្នុងផលិតផលថែរក្សាស្បែករបស់អ្នក?

ដូចដែលបានរៀបរាប់ខាងលើ កោសិកាដើមមានអាស៊ីដអាមីណូ និងpeptides ដែលជាធាតុផ្សំនៃការថែរក្សាស្បែកអោយល្អឡើងវិញ។

ហ្គ្រីនពន្យល់ថា “ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃការបង្កើតកោសិកាឡើងវិញ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានកោសិកាដើមរបស់សត្វនិងរុក្ខជាតិនៅក្នុងផលិតផលថែរក្សាស្បែក” ។

កោសិកាដើមមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ហើយពួកគេចិញ្ចឹមកោសិកាស្បែក ដែលជំរុញដល់ការកកើតកោសិកានិងបង្កើនផលិតកម្មកូឡាជែន។

អ្វីដែលគ្រូពេទ្យជំនាញខាងសើស្បែកគិត

ប្រសិទ្ធភាពនៃកោសិកាដើមក្នុងការថែរក្សាស្បែកគឺអាស្រ័យលើអ្នកដែលអ្នកសួរ។ គ្រូពេទ្យជំនាញខាងសើស្បែកខ្លះដូចជា Lupenko បានអះអាងថា

“កោសិកាដើមមានសក្តានុពលក្នុងការជួសជុលកោសិកាស្បែក

ហើយវាក៏ការពារស្បែករបស់អ្នកពីកត្តាខាងក្រៅ និងបង្កើតឱ្យមានសម្រស់ក្មេងជាងវ័យផងដែរ” ។

ពួកគេចូលក្នុងកម្រិតកោសិកាស្បែក ហើយពួកគេអាចបញ្ជូនភ្នាក់ងារសំណើមនិងបំពេញកន្លែងដែលខ្វះខាត។

 

អ្នកផ្សេងទៀតគិតថា ហេតុអ្វីទើបកោសិកាដើមកើតឡើងភ្លាមៗនៅក្នុងពិភពនៃផលិតផលថែរក្សាស្បែក។ Shah និយាយថា “ពួកវាអាចសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយច្រើនតែផ្ទុកជាតិទឹកនិងជាតិសំណើម ដូច្នេះវាអាចល្អសម្រាប់ស្បែក”។

“ប៉ុន្តែខ្ញុំមិនគិតថា ពួកវាមានប្រសិទ្ធភាពជាងផលិតផលដែលគ្មានផ្ទុកកោសិកាដើមនោះទេ”។

Green មើលឃើញពីសក្តានុពលក្នុងការប្រើប្រាស់កោសិកាដើម ដោយភ្ជាប់ជាមួយវិធីព្យាបាលដទៃទៀត។

ទោះយ៉ាងណាផលិតផលអាចដំណើរការបានអ្នកអាចកែលម្អអត្ថប្រយោជន៍យ៉ាងច្រើនជាមួយនឹងនីតិវិធីផ្សេងទៀតដូចជា the Fraxel laser, thermage, injectable fillers, botox និង PRP ដែលលាយបញ្ចូលគ្នារវាង micro-needling ជាមួយនឹង platelet-rich plasma។

ការជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានកោសិកាដើម

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់សាកល្បងកោសិកាដើមសូមធ្វើការជាមួយគ្រូពេទ្យជំនាញខាងសើស្បែករបស់អ្នកដើម្បីកំណត់ថាតើផលិតផលមួយណាដែលអាចប្រើបានល្អបំផុតសម្រាប់ស្បែករបស់អ្នក។

លោកស្រីមានប្រសាសន៍ថា “វាចាំបាច់ក្នុងការប្រើប្រាស់វាឱ្យបានទៀងទាត់ ប្រសិនបើអ្នកចង់ឃើញលទ្ធផល” ។

ប្រែសម្រួលពី៖ https://www.dermstore.com/blog/stem-cells-in-skin-care/


ចង់ទិញ Bellmona (ផលិតផលកូរ៉េ)៖ Madam Shop Cambodia

លេខទូរស័ព្ទ៖ 098 925 808

Leave a Reply

Your email address will not be published. Required fields are marked *