ដើមឈើដែលមានផ្លែទាប (Low-Hanging Fruit) គឺជាពាក្យដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការជ្រើសរើសយកអាជីវកម្មដែលមាននៅនឹងដៃ ដូច្នេះអ្នកមានលំហូរសាច់ប្រាក់ដើម្បីឈានទៅដំណាក់កាលបន្ទាប់នៃអាជីវកម្មរបស់អ្នក។
ពាក្យ «ដើមឈើដែលមានផ្លែទាប» គឺជាពាក្យប្រៀបធៀបដែលត្រូវបានប្រើជាទូទៅសម្រាប់ ការងារសាមញ្ញបំផុត ឬងាយបំផុតមុនគេ ឬសម្រាប់ការជួសជុលរហ័ស ដែលបង្កើតផលទុំ។ នៅក្នុងការលក់ វាមានន័យថា ជាគោលដៅដែលងាយនឹងសម្រេចបានជាផលិតផល ឬសេវាកម្មដែលងាយស្រួលលក់ ឬអតិថិជនអនាគតដែលហាក់ដូចជាមានលទ្ធភាពទិញផលិតផលជាពិសេសប្រៀបធៀបជាមួយអនាគតដែលមានការស្ទាក់ស្ទើរជាងនេះ។
ដើមឈើដែលមានផ្លែទាប
ដើម្បីបង្ហាញពីគំនិតនៃផ្លែឈើធ្លាក់ជិតដល់ដី សូមស្រមៃថា អ្នកលក់ម្នាក់បាននិយាយជាមួយអតិថិជនសក្តានុពលជាច្រើន ហើយមួយក្នុងចំណោមនេាះហាក់ដូចជាទំនងជាទិញផលិតផលរបស់ពួកគេជាងផលិតផលផ្សេងទៀត។ ប្រសិនបើការលក់បញ្ចោញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកការលក់ងាយស្រួលបំផុត ពួកគេកំពុងផ្តោតលើផ្លែឈើដែលមានផ្លែទាប។ នេះត្រូវបានគេសំដៅផងដែរថា ជាអតិថិជនបេះផ្លែឆឺរី ឬឱកាស។
ស្រដៀងគ្នានេះដែរ ប្រសិនបើក្រុមហ៊ុនអនុវត្តនូវយុទ្ធសាស្រ្តដើម្បីជំរុញការលក់ឱ្យបានរហ័ស ជាជាងការស៊ូទ្រាំនឹងដំណើរការដ៏លំបាកមួយដែលត្រូវចំណាយពេលយូរ ដើម្បីទទួលបានលទ្ធផល នេះត្រូវបានគេហៅថា ចាប់យកផ្លែឈើដែលមានផ្លែទាប។
ចំណុចចងចាំ៖
- «ដើមឈើធ្លាក់ជិតដល់ដី» គឺជាពាក្យប្រៀបធៀបធម្មតាមួយនៅក្នុងអាជីវកម្មដែលសំដៅទៅលើការធ្វើកិច្ចការដែលស្រួលបំផុតមុនគេ។
- នៅក្នុងអាជីវកម្ម ពេលខ្លះផ្តោតលើដើមឈើដែលមានផ្លែទាបជាដំបូង ដែលជាយុទ្ធសាស្រ្តអាចនាំឱ្យឈានដល់គោលដៅយ៉ាងឆាប់រហ័ស។ ពេលខ្លះ វាអាចនាំឱ្យមានការប្រមូលផ្តុំនៃការងារដែលពិបាកជាង។
- ពាក្យថាផ្លែឈើដែលមានផ្លែទាបមានដើមកំណើតនៅសតវត្សរ៍ទី ១៧ ប៉ុន្តែត្រូវបានគេប្រើក្នុងបរិបទជំនួញតាំងពីឆ្នាំ ១៩៦៨ ហើយមានប្រជាប្រិយភាពខ្លាំងតាំងពីទសវត្សឆ្នាំ ១៩៩០ ។
គុណសម្បត្តិនិងគុណវិបត្តិនៃផ្លែឈើទាប
អ្នកជំនួញរឺអ្នកលក់ដែលសំរេចចិត្តផ្តោតលើផ្លែឈើទាបបទំនងជាអាចសំរេចគោលដៅរបស់ពួកគេលឿនជាងមុន ការលក់កាន់តែងាយស្រួល រឺក៏សំរេចនូវបញ្ជីការងារដែលត្រូវធ្វើត្រូវធ្វើឆាប់ៗនេះ។ តាមទស្សនវិស័យនេះការផ្តោតលើផ្លែឈើទាបអាចជាយុទ្ធសាស្រ្តលក់និងជំនួញប្រកបដោយប្រសិទ្ធភាព។
ទោះយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន ជាទូទៅ មានតែផ្លែឈើព្យួរទាបច្រើនទេ ហើយនៅពេលដែលផ្លែឈើទាំងនោះត្រូវបាន “រើស” ក្រុមហ៊ុនត្រូវខិតខំបន្ថែមទៀតដើម្បីទទួលបានលទ្ធផល។
អ្វីដែលសំខាន់ ប្រសិនបើក្រុមហ៊ុនឬបុគ្គលសំរេចចិត្តផ្តោតការយកចិត្តទុកដាក់តែទៅលើផ្លែឈើដែលមានរាងទាប នោះវានឹងរុញរាល់កិច្ចការដែលពិបាកៗនៅខាងក្រោយ ហើយការដាក់កិច្ចការទាំងនោះឱ្យនៅជាប់អាចធ្វើអោយពួកគេពិបាកក្នុងការសំរេចបានយូរ។
ប្រែសម្រួលពី៖ https://www.investopedia.com/terms/l/low-hanging-fruit.asp