ពាណិជ្ជកម្ម

បន្ទប់ខុនដូជាន់ទី១ ជិតផ្សារបឹងត្របែក​សម្រាប់លក់ឬជួល

Home » កាបូបលុយសិប្បនិម្មិត » បាគង

កាបូបលុយសិប្បនិម្មិត » បាគង

កម្មវិធីបាគងគឺជាកាបូបលុយសិប្បនិម្មិត ដែលបង្កើតដោយធនាគារជាតិកម្ពុជា។

មានន័យយ៉ាងខ្លីថា ពេលតម្លើងកម្មវិធីបាគងលើទូរស័ព្ទដៃរបស់អ្នក អ្នកមានជម្រើសយកគណនីធនគារមួយរបស់អ្នក ហើយបញ្ចូលព័ត៌មានផ្ទាល់ខ្លួនអ្នក ដូចជា៖ អត្តសញ្ញាណប័ណ្ណ និងរូបថតរបស់អ្នក។

ក្រោយតម្លើងកម្មវិធីនេះហើយ អ្នកអាចបង្កើត QR code ដើម្បី

  • ទទួលការវេរសាច់ប្រាក់ពីអ្នកផ្សេង ដែលប្រើធនាគារផ្សេងពីធនាគាររបស់អ្នក ដោយមិនមានកម្រៃសេវាផ្ញើចូលកាបូបសិប្បនិម្មិតរបស់អ្នក។
  • អ្នកអាចវេរសាច់ប្រាក់ពីគណនីបាគងទៅកាន់ធនាគារក្នុងស្រុកដែលជាច្រើនដែលជាបណ្តាញបាគង ដោយមិនអស់កម្រៃសេវាវេរឡើយ។

ពិតណាស់ ការវេរនេះគឺឆ្លងកាត់គណនីធនាគាររបស់អ្នក តែមិនបង្កក់នៅក្នុងនេាះឡើយ។ បញ្ញើសាច់ប្រាក់ដែលទទួលបានគឺនៅក្នុងកាបូបសិប្បនិម្មិតបាគង។
ហើយអ្នកអាចប្រើកាបូបសិប្បនិម្មិតនេះ ដើម្បីផ្ញើទៅអ្នកដទៃដូចគ្នា។

ទាញយកកម្មវិធីបាគង

កម្មវិធីបាគងអាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង IOS