ពាណិជ្ជកម្ម

---

បន្ទប់ខុនដូជាន់ទី១ ជិតផ្សារបឹងត្របែក​សម្រាប់លក់ឬជួល

Home » ចង់ទិញម៉ូតូជប៉ុន? កន្លែងទិញដែលអ្នកត្រូវស្គាល់

ចង់ទិញម៉ូតូជប៉ុន? កន្លែងទិញដែលអ្នកត្រូវស្គាល់

នៅភ្នំពេញ នៅពេលដែលនិយាយអំពីម៉ូតូ យើងច្បាស់ជាគិតដល់ឃ្លាំងរំសេវ ដែលជាតំបន់ប្រមូលផ្តុំទៅដោយឃ្លាំងម៉ូតូជប៉ុនជាច្រើន ហើយមានឈ្មេាះល្បីជាច្រើនទសវត្ស។ ក្នុងពេលនេះ ខ្ញុំសូមលើកយកឃ្លាំងម៉ូតូជប៉ុន៥៖

Sakura Motor Shop

https://www.facebook.com/Sakuraenterpriseskh2

ក្រោយពីកុងទីន័រចូលភ្លាម Sakura Motor Shop តែងធ្វើការផ្សាយផ្ទាល់ម៉ូតូនាំចូលពីប្រទេសជប៉ុននៅលើទំព័រហ្វេសប៊ុក។ អ្នកមើលអាចសួរអំពីម៉ូតូនិងតម្លៃមុននឹងទៅមើលផ្ទាល់។ លើសពីនេះទៅទៀត Sakura Motor Shop (Sakura Enterprise) ក៏ទទួលកុម្ម៉ង់ម៉ូតូពីជប៉ុនតាមតម្រូវការចង់បានរបស់អតិថិជន ដោយគ្រាន់តែចូលរើសតាមវិបសាយ៖ https://motorjapan.jp/en/

Arigato Cambodia – ឃ្លាំងអារីហ្គាតូខេមបូឌា

https://www.facebook.com/arigatocambodia

ជាឃ្លាំងនាំចូល​ និងចែកចាយម៉ូតូ កង់ ពីប្រទេសជប៉ុន។ ឃ្លាំងនេះតែងតែផ្សាយផ្ទាល់រាល់ពេលម៉ូតូទម្លាក់ពីកុងទីន័រតែម្តង។

Lee Auto

https://www.facebook.com/leeauto007
ស្ថិតនៅផ្លូវចូលកាំកូ ពីស្តុប 35ម៉ែត្រ​ 016 891 819–097 246 5555
ឃ្លាំង Lee Auto សម្រាំងយកមេម៉ូតូពីជប៉ុន។ ដូច្នេះ បើម៉ូតូមួយទឹកពីជប៉ុនដែលល្អដែលអ្នកចង់បាន អ្នកអាចពិចារណា Lee Auto។ អ្នកគួរតាមដានទំព័រហ្វេសប៊ុក សម្រាប់ព័ត៌មានអំពីម៉ូតូដែលទើបចូលឃ្លាំងក្តៅៗ។

ម៉ូតូជប៉ុន CKH

https://www.facebook.com/usedmotor.ckh
ទិញម៉ូតូនៅប្រទេសជប៉ុន និងលក់ផ្ទាល់នៅស្រុកខ្មែរ
តែងបង្ហាញរូបភាពម៉ូតូនៅជប៉ុនដែលនឹងនាំចូល។ ដូចនេះ អ្នកអាចកក់ទុកមុន មុននឹងម៉ូតូដែលអ្នកស្រលាញ់មកដល់ស្រុកខ្មែរ។

FUJIMA Corporation

https://www.facebook.com/fujimacorporation
ចុងក្រោយនេះក៏មិនគួរមើលរំលង ព្រេាះ FUJIMA Corporation សម្បូរទៅដោយម៉ូតូនាំចូលពីប្រទេសជប៉ុនដែលសម្បូរបែប ជាពិេសសគឺម៉ូតូ Honda Today និង PCX ជប៉ុនសុទ្ធ។