Home » រឿងស្តេចសង្គ្រាម: ចំណុចសំខាន់ៗ

រឿងស្តេចសង្គ្រាម: ចំណុចសំខាន់ៗ

អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែដើម្បីប្រយោជន៍ខ្លួន

ចាវ កាវ

តួអាក្រក់និងគួរឲ្យស្អប់បំផុតក្រោមមេឃគឺ ចាវ កាវ។ តែអ្វីដែលចាវ កាវ ហ៊ានធ្វើគឺដើម្បីខ្លួន។ មេទ័ពចាង ហាន ខ្លាំ ច្បាំងឈ្នះច្រើន តើចាវ កាវ នឹងចង់ទុកទេ? មិនទេ។

ចាង ហាន

ទីផុត ដើម្បីបានរស់ចាង ហាន បានត្រឹមចុះចូលជាមួយជំរុំសៀង អុី។ ដើម្បីអ្វី? ដើម្បីសល់ជីវិត បើទោះជារស់ដោយមានវិប្បដិសារី ដែលកូនទ័ពខ្លួនត្រូវ គេដុតទាំងរស់។

លី សុឺ

លីសុឺ ជាកំពូលមន្ត្រី តែក៏បានចូលរួមធ្វើរឿងនេះជាមួយចាវកាវដែរ។ ដើម្បីអ្វី? ហ្វូស៊ូ ស្និទនឹងមុឹងធាន។ បើមុឹងធានក្លាយជាអធិរាជ មុឹងធាននឹងជំនួសដំណែងលីសុឺ។ ដើម្បីអ្វី? មិនដើម្បីរក្សាដំណែងខ្លួនឲ្យបានយូរអង្វែង។

លីវ ប៉ាង

តើលីវ ប៉ាង ដែលជាកូនកសិករក្រីក្រ ហើយជាមន្ត្រីសន្តិសុខក្នុងស្រុក មានមហិច្ឆិតាត្រឹមតែជាមេដឹកនាំបះបោលរាជការឈិន ហើយចង់នៅត្រឹមជាអ្នកដើរតាមសៀង អុី? ដើម្បីខ្លួន បានតស៊ូរហូតដល់ឈ្នះសមរភូមិហ្កៃសៀ ហើយបង្រួបបង្រួមអណាចក្រចិនទាំមូល ហើយតាំខ្លួនជាអធិរាជ។

ហាន សុីន

តាំងពីកុមារភាព ហាន សុីន រស់ក្នុងគ្រោះភាពលំបាកតោកយ៉ាក កំព្រាឳពុកតាំងពីតូច។ គេមើលងាយ ហើយសុំបាយគេហូប។ ចំណូលចិត្តរបស់ហាន សុីន គឺយុទ្ធសាស្រ្តទ័ព និងក្បួនសឹក និងហាត់គុណដាវ។
មានម្តងនោះ បុរសម្នាក់បានឃើញហាន សុីន កាន់ដាវ ហើយចង់ធ្វើបាប ដោយផ្ទាល់ថាតើហាន សុីន ហ៊ាន សម្លាប់គាត់ បើមិនដូចនោះត្រញវវៀរក្រោមជើងគាត់។ ហាន សុីន ដឹងថាខ្លួននឹងក្លាយជាពិរុទ្ធជនបើសម្លាប់បុរសនោះ។ ហាន សុីន ក៏បានវៀរក្រោមជើងហើយត្រូវគេសើចចម្អកឲ្យ។

ប៉ុន្មានឆ្នាំក្រោយមក ហាន សុីន បានក្លាយជាស្តេចជូ ហើយក៏បានរកឃើញបុរសម្នាក់នោះ។ ជាជាងសម្លាប់បុរសនោះសងសឹក ហាន សុីន បានតែងតាំងគេឲ្យជាទ័ព។ គាត់បាននិយាយថា “បុរសម្នាក់នេះគឺជាវីរបុរស។ តើអ្នកគិតថាខ្ញុំមិនអាចសម្លាប់គាត់នៅពេលគាត់ធ្វើឱ្យខ្ញុំអាម៉ាស់មុខទេ? ខ្ញុំនឹងមិនល្បីឈ្មោះទេបើទោះបីជាខ្ញុំបានសម្លាប់គាត់ក៏ដោយ។ ដូច្នេះខ្ញុំស៊ូទ្រាំនឹងភាពអាម៉ាស់ដើម្បីរក្សាជីវិតរបស់ខ្ញុំដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យ នៅពេលអនាគត។”

នៅមានត