Press "Enter" to skip to content

ការចិញ្ចឹមកូន៖ តើការយកចិត្តទុកដាក់ជ្រុលពេកនឹងធ្វើឲ្យផ្តល់ផលពិបាក ឬជាការជួយដល់កូន?

ឃ្លាដូចជា “ម្ដាយខ្លា” និង “ឪពុកម្តាយឧទ្ធម្ភាគចក្រ” បានចូលទៅក្នុងភាសាប្រើប្រចាំថ្ងៃ។ ប៉ុន្តែ តើការយកចិត្តទុកដាក់ជ្រុលពេកនឹងធ្វើឲ្យផ្លល់ផលពិបាក ឬជាការជួយដល់កូន?

រឿងមួយ ឪពុកម្តាយដែលគ្រប់គ្រងកូនបានល្អ អាចជួយលើកទឹកចិត្តដល់កូនៗរបស់ពួកគេ។ លោកស្រី Carol Dweck អ្នកចិត្តវិទូសង្គមនិងអភិវឌ្ឍន៍នៅសាកលវិទ្យាល័យស្ទែនហ្វដ បានធ្វើការស្រាវជ្រាវដែលបង្ហាញថា ហេតុអ្វីបានជាមាតាបិតាអាណាព្យាបាលដែលដែលគ្រប់គ្រងកូនបានល្អ អាចលើកទឹកចិត្តនិងជួយឲ្យកូនទទួលបានជោគជ័យច្រើនជាងកុមារដទៃទៀត។

នៅក្នុងការពិសោធន៍ធម្មតា លោកស្រីបណ្ឌិត Dweck បាននាំកុមារតូចៗចូលក្នុងបន្ទប់មួយ ហើយសុំឱ្យពួកគេដោះស្រាយបញ្ហាស្មុគស្មាញ។ ភាគច្រើន ធ្វើការដោះស្រាយបានដោយការលំបាកតិចតួច។ ប៉ុន្តែ បន្ទាប់មកវេជ្ជបណ្ឌិត Dweck បានប្រាប់អ្នកខ្លះប៉ុន្តែមិនមែនទាំងអស់នោះទេ ពីរបៀបដែលកុមារទាំងនោះថាមានប្រាជ្ញាវៀងវៃនិងមានសមត្ថភាព។ ជាលទ្ធផល កុមារដែលមិនត្រូវបានគេប្រាប់ថា ពួកគេឆ្លាតត្រូវបានលើកទឹកចិត្តបន្ថែមដើម្បីដោះស្រាយបញ្ហាដែលពិបាកយល់កាន់តែខ្លាំងឡើង។ ពួកគេក៏បង្ហាញពីកម្រិតនៃទំនុកចិត្តខ្ពស់ និងបង្ហាញពីវឌ្ឍនភាពជាទូទៅក្នុងការដោះស្រាយបញ្ហា។

នេះអាចជាការឆ្គាំឆ្គង ប៉ុន្តែការសរសើរទេពកោសល្យនិងសមត្ថភាពកុមារហាក់ដូចជាធ្វើឱ្យពួកគេមានទំនុកចិត្តជ្រុលហួស។ ការដោះស្រាយបញ្ហាលំបាកៗជាច្រើនមានហានិភ័យនៃការបាត់បង់ភាព “ឆ្លាត” ហើយវាធ្វើឱ្យក្មេងៗមិនសប្បាយចិត្តក្នុងការជ្រើសរើសធ្វើការងារដោយខ្លួនឯង ដោយមិនគិតពីលទ្ធផល។ ការងាររបស់លោកវេជ្ជបណ្ឌិត Dweck មានភាពសមស្របជាមួយវេជ្ជបណ្ឌិត Baumrind ដែលបានរកឃើញផងដែរថា ការគាំទ្រស្វ័យភាពរបស់កុមារនិងការរឹតបន្តឹងការជ្រៀតជ្រែកធ្វើឱ្យលទ្ធផលនៃការសិក្សានិងអារម្មណ៍កាន់តែប្រសើរឡើង។

នៅពេលកូនរបស់អ្នកមានសមត្ថភាពធ្វើអ្វីមួយ សូមអបអរសាទរខ្លួនអ្នកចំពោះការងារដែលបានធ្វើបានហើយ។ ផ្ទុយទៅវិញ ការបន្តការអន្តរាគមន៏ដែលមិនចាំបាច់ធ្វើឱ្យកូនអ្នកមានអារម្មណ៍មិនល្អអំពីខ្លួនឯង (បើគាត់នៅក្មេង) ឬខឹងអ្នក (ប្រសិនបើគាត់ជាក្មេងជំទង់) ។

ប៉ុន្តែ យើងត្រូវតែចងចាំថា កុមារលូតលាស់ល្អបំផុតនៅក្នុងបរិយាកាសមួយដែលអាចជឿទុកចិត្តបាន មានភាពស៊ីសង្វាក់គ្នានិងមិនមានការប្រែប្រួល។

ឪពុកម្តាយក៏ត្រូវតែច្បាស់អំពីតម្លៃផ្ទាល់របស់ពួកគេ។ កុមារមើលយើងយ៉ាងជិតស្និទ្ធ។ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកអាចក្រោកឈរដើម្បីឱ្យតម្លៃរបស់ពួកគេ អ្នកត្រូវតែធ្វើដូចគ្នា។

ប្រែសម្រួលពី៖ https://www.nytimes.com/2012/08/05/opinion/sunday/raising-successful-children.html
ពាណិជ្ជកម្ម៖
© MMXIX . ធ្វើនៅកម្ពុជា . ដោយ៖ kokitree